复旦大学后EMBA代表访问柬埔寨吴哥窟主管机构

6244

2017年7月1日,由上海华旅组织的复旦大学后EMBA代表访问柬埔寨吴哥窟主管机构仙女组织(APSARA Authority),就世界文化遗产吴哥窟的保护和发展召开了座谈会。以下来自柬埔寨吴哥窟主管机构仙女组织的官方新闻。

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីកិច្ចការគ្រប់គ្រង និងរៀបចំតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងវប្បធម៌ និងវិស័យទេសចរណ៍។

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណៈប្រតិភូចិនបានបញ្ជាក់ថា គណៈប្រតិភូទាំង២៧នាក់ភាគច្រើនគឺទើបមកកាន់កម្ពុជាជាលើកដំបូង ដែលអ្នកខ្លះជាសាស្ត្រាចារ្យសាកលវិទ្យាល័យ និងអគ្គនាយកក្រុមហ៊ុនដែលមានជំនួញលើវិស័យអប់រំ អចលនទ្រព្យ ទេសចរណ៍ រចនាម៉ូតអលង្ការ សំណង់ជាដើម។ ប្រធានដឹកនាំក៏បានបន្តទៀតដែរថា ពួកយើងមកទស្សនកិច្ចម្តងនេះ ក្រៅពីដើរកម្សាន្ត គឺមកដើម្បីស្វែងយល់ពីតំបន់អង្គរ និងស្វែងរកលទ្ធភាពវិនិយោគទៅលើផ្នែកណាមួយនៅទីនេះថាមានអ្វីជាអាទិភាព។ លោកក៏បានសម្តែងការអរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានធ្វើនូវបទបង្ហាញពីតំបន់អង្គរ ព្រមទាំងឆ្លើយតបរាល់សំណួរ និងផ្តល់យោបល់ជាច្រើនទាក់ទងនឹងជំនួញអាទិភាពក្នុងតំបន់អង្គរ។

ឯកឧត្តម ហង់ ពៅ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ ដែលមានបំណងចង់ស្វែងយល់ពីអង្គរ ហើយមានបំណងចង់វិនិយោគនៅទីនេះ ដែលជាកត្តារួមចំណែកក្នុងការជួយសេដ្ឋកិច្ចកម្ពុជា។ ចំពោះការវិនិយោគនៅក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរាត្រៀមនឹងចូលរួមជួយផ្តល់យោបល់រាល់គម្រោងទាំងអស់ មុននឹងដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីឱ្យគម្រោងទាំងនោះអនុវត្តបាន៕

WELCOME TO 7TRIP